ខេត្តបន្ទាយមានជ័យ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព។ អំណោយដែលបានយកប្រគល់ជូននាពេលនេះ មានដូចជា៖ ថវិកាចំនួន ២០លានរៀល, ម៉ូតូ(Wave)ចំនួន ២គ្រឿង, អំបុកចំនួន ៣តោន, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ត្រីងៀតចំនួន ៨០០គីឡូក្រាម, ភេសជ្ជៈវីកូឡាចំនួន ១ ០០០កេស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត។ ដោយឡែកអំណោយ ដែលត្រូវផ្តល់ជូនកងទ័ពប្រចាំទិសខេត្តបន្ទាយមានជ័យរួមមាន៖ ថវិកាចំនួន ១៣០លានរៀល(សម្រាប់អង្គភាពចំនួន ១៣) និងម៉ូតូ(Wave)ចំនួន ១៣គ្រឿងជាដើម។ បន្ថែមពីនេះ ក៏មានអំណោយសម្រាប់ប្រគល់ជូន លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងផងដែរ។ ...