អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក សរ សុវណ្ណ ដែរសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖  នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក សរ សុវណ្ណ ដែលអញ្ជើញមកពិនិត្យសុខភាព និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ១៧៩ ដែលត្រូវរងផ្សែងពុលដោយសារការបាញ់ផ្សែងពុលពីសំណាក់យោធាថៃ អំឡុងពេលឈរជើងនៅតំបន់ប្រយុទ្ធ។ លោកអនុសេនីយ៍ឯក សរ សុវណ្ណ មានរហ័សនាម “តោកំណាចអធិរាជបារីស្លឹកសង្កែ” ជាមន្រ្តីនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទិសបន្ទាយមានជ័យ ឈរជើងការពារតំបន់ជោគជ័យ និងព្រៃចាន់។   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានកោតសរសើរចំពោះវីរភាពរបស់ លោកអនុសេនីយ៍ឯក សរ សុវណ្ណ ព្រមទាំងវីរនគរបាល វីរកងទ័ពកម្ពុជាទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ ដើម្បីជាការដឹងគុណ អរគុណ និងគាំទ្រលើកទឹកចិត្តដល់វីរនគរបាល សរ សុវណ្ណ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បានជូនជាថវិកា និងភេសជ្ជៈមួយចំនួនផងដែរ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងសូមជូនពរ វីរនគរបាល ...