នៅអ៊ីរ៉ង់ បាតុកម្មជាប់គ្នាជាច្រើនថ្ងៃ បានបណ្តាលឲ្យមានមនុស្សស្លាប់ យ៉ាងហោច ៨ នាក់ ក្នុងនោះ មានទាំងកម្លាំងសមត្ថកិច្ច និងបាតុករ។ បាតុកម្មផ្ទុះឡើងកាលពីសប្តាហ៍មុន ព្រោះតែកំហឹងប្រជាជនប្រឆាំងតវ៉ានឹងទំនិញឡើងថ្លៃ។ អ្នកទទួលខុសត្រូវនគរបាលអ៊ីរ៉ង់ បញ្ជាក់ថា អាជ្ញាធរបានយល់អំពីការទាមទាររបស់បាតុករ តែប៉ូលិសនឹងមិនអត់ឱនជាដាច់ខាចចំពោះអ្នកបង្កចលាចល។