សប្បុរសជនបន្ដនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកទៅចែកវីរកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយ និងថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ត្រូវបានសប្បុរសជនបន្ដ នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញក៏ដោយហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពក្តីយ៉ាងណាក្ដី ។ សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសំភារៈទាំងអស់នេះ គ្រោង នឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។ នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ ដឹកនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅចាំទទួលគ្រប់ ពេលវេលា ។ សម្រាប់ថ្ងៃសៅរ៌ទី០៣ ខែមករា ឆ្នាំ២០២៦នេះមាន លោក ឯក ឃុនដឿន និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានទទួលសាច់ជ្រូក-សាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ចាំបាច់មួយចំនួនពីសប្បុរសជនជាហូរហែរ ។ នៅរសៀលថ្ងៃសៅរ៌ទី ...