ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨០លានរៀល ប្រគល់ជូនម្តាយ និងកូនរបស់សពលោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីនៅសមភូមិមុខ នៅទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានស្រុកកំណេីតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានចាត់ទុកមរណភាពរបស់លោកវរសេនីយ៍ត្រី ម៉ៅ កុសល្យ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ គឺការបាត់បង់នូវវីរយុទ្ធជនប្រកបដោយមានសិកាស្នេហាជាតិមាតុភូមិ តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារបូរភាពទឹកដី រហូតដល់ថ្ងៃអវសាននៃជីវិត។ អំពើល្អ និងការតស៊ូបង្ហាញឆន្ទៈដ៏មុតមាំដល់នាទីចុងក្រោយរបស់លោក នឹងនៅតែស្ថិតក្នុងការចងចាំសម្រាប់ក្រុមគ្រួសារ និងជនរួមជាតិខ្មែរ ទាំងអស់គ្នា។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានចូលរួមរំលែកទុក្ខ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី ម៉ៅ កុសល្យសូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕