ក្រុមមន្ត្រីអាមេរិកថាកងកម្លាំងពិសេស Delta Force ជាអ្នកដឹកនាំប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា

ទីក្រុងវ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានឱ្យដឹងថាលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូផងដែរ បន្ទាប់ពីបើកការវាយប្រហារយោធាដ៏ភ្ញាក់ផ្អើលមួយលើរដ្ឋធានីការ៉ាកាស និងរដ្ឋជាច្រើនផ្សេងទៀតរបស់វ៉េណេស៊ុយអេឡា។ Reuters ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS បានបន្ថែមទៀតថាកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិកគឺជាអង្គភាពមួយដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ។ នៅថ្ងៃសៅរ៍នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។ លោក ត្រាំក៏បាន ...