អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ អស់ចំនួន៣ខ្នងរួមទាំងសម្ភារះមួយចំនួនធំនៅខណ្ឌមានជ័យ

ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រួមទាំងសម្ភារះក្នុងនោះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ  បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរសនៅក្បែខាង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ៦និង១៥នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានហើយដឹងថានៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុខាងលើ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែៗគ្នាផ្សេងៗទៀតសរុបចំនួន៣ខ្នងយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់ ក្រោយពីទទួលដំណឹងខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៣គ្រឿង ក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ៧ម៉ែត្រ) ឆេះខូចខាតផ្ទះថ្មក្រោមឈើចំនួន០៣ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្មក្រោមឈើចំនួន០៣ខ្នង ខូចខាត៥០%។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានសំអាតចប់នៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ចំពោះមូលហេតុគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយផងដែរ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ