ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានចាញ់ល្បែងអស់ដី អស់ផ្ទះ អស់ទ្រព្យសម្បត្តិ នៅសល់តែសំបកខ្លួន ក៏បែក គំនិតប្រើល្បិចទាក់ទងស្នេហានារី២នាក់ ផ្សេងគ្នា តាមបណ្ដាញសង្គម TikTok ។ រហូតពួកនាងជឿទុកចិត្ត ក៏ល្បួងនាំដើរលេង រួចប្រើស្នៀតលួចម៉ូតូ បានសម្រេចជាបន្តបន្ទាប់ចំនួន២គ្រឿង ប៉ុន្តែទីបំផុតអស់លក្ខណ៍ ព្រោះ តែប្រព័ន្ធតាមដានសុវត្ថិភាព GPS ត្រូវនគរបាលឃាត់ ខ្លួនបាន ចាត់ការតាមច្បាប់ ។ នគរបាលបានប្រាប់ថា ហេតុការណ៍នោះ លើកទី១ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សាររាត្រី ស្ថិតនៅតាមផ្លូវលេខ១០៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ រស់ ណាក់ ហៅវីរៈ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាមនុស្សញៀន និងល្បែងស៊ីសងយ៉ាងងប់ងុល ។ ចំណែកនារី ដែលចាញ់បោកជននេះ ឈ្មោះ ស.ស.ណ អាយុ២៧ឆ្នាំ ...