អគ្គិភ័យឆេះផ្ទះ ឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោមមួយខ្នងផ្អើលទាំងយប់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាជួយពន្លត់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពី អគ្គិភ័យឆេះផ្ទះ ឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោមមួយខ្នងផ្អើលទាំងយប់ នៅក្រុងស្វាយរៀង ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៦ ស្ថិត នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជូន ស៊ាន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងដោយ ផ្ទះសាងសង់អំពីឈើខាងលើដំបូលនិងជញ្ជាំង ស័ង្កសី ថ្មខាងក្រោម ។ ប្រភពដដែលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ធ្វើការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ស្មើរនឹង៣០គីប រហូតដល់ម៉ោង ២១ និង៣៥ ទើបរលត់ទាំងស្រុង ។ ...