ធ្លាប់​លួច​រ៉ឺ​ម៉កម្តង​ ញ៉ាមមក​លួច​ទូរស័ព្ទទៀត ត្រូវ​ម្ចាស់​ឆែក​កា​មេ​រ៉ា​សុវត្ថិភាព​ ​ចាប់​បានប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​ឃាត់ខ្លួន​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​លួច​ទូរស័ព្ទ​ដៃ​យក​ទៅ​លក់ មានការ​សង្ស័យ​ក៏​ចែក​តាម​កា​មេ​រា​សុវត្ថិភាព​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះលួច​ទូរស័ព្ទ​ដៃ​តាម​ កា​មេ​រា​សុវត្ថិភាព​ប្រគល់​ជូន​សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៧​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦ ចំណុច​ភូមិ​អំពិលផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៧​នាទី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២៦ ឈ្មោះ​ហេង គី​ម​ហុង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អំពិលផ្អែម ឃុំ​រលាំងចក និង​ក្រុម​គ្រួសារ បាន​ឃាត់​ឈ្មោះ​គឹ​ម រ៉ា​វី ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បាក់​ចិ​ញ្ជៀ​ន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​តាម​ផ្លូវ​លេខ​១២៧ ស្ថិត​នៅ​ក្នុងភូមិ​អំពិលផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ប្រគល់​មក​ឱ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​មួយ​គ្រឿង​ ​។ ក្រោយ​ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង ហើយ​បាន​យក​ទៅ​លក់​នៅ​តូប​លក់​ទិញ​ទូរស័ព្ទ ខាងត្បូង​ផ្សារ​លក់​ត្រី​កំពង់ស្ពឺ បាន​តម្លៃ​៣០$(​សាមសិប​ដុល្លារ​) ហើយ​កន្លង​ទៅ​រូប​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​កន្ទុយ​រ៉ឺ​ម៉ក​ចំនួន​១ នៅ​ចំណុច​ភូមិ​វាល ឃុំ​រលាំងចក កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក យោង​តាម​កា​មេ​រា​សុវត្ថិភាព យក​ទៅ​លក់​ឱ្យ​អ្នកទិញ​អេ​ត​ចាយ នៅ​ម្ដុំ​ភ្នំ​ជាល ...