រថយន្តMazda​ EZ-60មួយគ្រឿងបើកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់ បានបេីក រថយន្ដ Mazda EZ-60 មួយគ្រឿងបោះពួយយ៉ាងលឿនក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លឋុវបាក់មួយកង់ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង២:៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែមិរា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៥៩៨  សង្កាត់ ច្រាំង ជំរេះ ទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។  បើតាមការបញ្ជាក់ពីរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Mazdaពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2CJ-6862 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ចំណែកឯរថយន្តបង្កវិញត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះម្ចាស់រថយន្តបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ