អគ្គិភ័យឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ សំណាងល្អ មិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់

ភ្នំពេញ: អគ្គិភ័យឆាបឆេះសាលាបង្រៀនបំប៉នក្រៅម៉ោង ធី អេហ្វ វ៉ាយ សំណាងល្អ មិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២២:៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ១៦ ផ្ទះលេខ៣៦ ភូមិតិក្ខបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។ នៅក្នុងហេតុការណ៍អគ្គីភ័យនេះដែរកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ប្រើ ប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តជំនួយ រថយន្តអគ្គីភ័យបុរីឈូកវ៉ា២ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៥ម៉ែត្រគូប ហើយកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ គ្រប់គ្រងនឹងពន្លត់ភ្លើងបានទាំស្រុងនៅម៉ោង ២៣:១០នាទី នាថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងៈ សៀង នាង ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។ ផ្ទះដែលត្រូវភ្លើងឆាបឆេះជាប្រភេទសំណង ថ្មបេតុងទំហំ ០៨ម៉ែត្រx១២ម៉ែត្រ ...