រឿងអាក្រក់ៗ ចេញពីប្រទេសថៃ នៅតែបន្តកើតមាន! ជនជាតិថៃមួយក្រុម បោកអ្នកទេសចរឥណ្ឌា ឱ្យទិញ ផលិតផល ឱសថ ព្យាបាលជំងឺ គ្រប់មុខ នៅ ប៉ាតាយ៉ា

ថៃ ៖ មួយរយៈចុងក្រោយនេះ ប្រទេសថៃ បានផ្ទុះរឿងអាស្រូវមិនល្អជាច្រើន មានទាំងករណីឆបោក បទល្មើសឧក្រិដ្ឋកម្ម រំលោភបំពាន ឈ្លានពាន ទឹកដីកម្ពុជា មិនត្រឹមតែប៉ុននេះទេ បើតយោងតាមការចេញផ្សាយនៅលើសារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា អ្នកទេសចរឥណ្ឌាអាយុ ៤៦ ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ុស្ដិ៍ប៉ូលីសទីក្រុងប៉ាតាយ៉ា បន្ទាប់ពីត្រូវជនជាតិថៃ និងបក្សពួកបោកបញ្ឆោត ឱ្យទិញផលិតផល ឱសថទិព្វ ដែលមានតម្លៃលើសលប់។ ប៉ូលិសក្រុង ប៉ាតាយ៉ា បានបញ្ជាក់ថា អ្នកទេសចរឥណ្ឌាដែលជាជនរងគ្រោះមានឈ្មោះ Jitendra Sahu នៅវេលាម៉ោង ២ និង ២៩ នាទីទៀបភ្លឺព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ត្រូវបានបុរសជនជាតិថៃ និងបរទេស មានគ្នីគ្នា ៤ នាក់មករៀបរាប់បញ្ចុះបញ្ជូលលោកឱ្យទិញផលិតផលឱសថទិព្វដែលមានប្រសិទ្ធភាពព្យាបាល ជំងឺជាច្រើនមុខក្នុងតម្លៃថ្លៃលើសលប់បំផុត ខណៈដែលលោកកំពុងតែដើរតាមដងផ្លូវទៅកន្លែងស្នាក់នៅ។ នៅក្នុងពាក្យបណ្ដឹង របស់បុរសជាអ្នកទេសចរណ៍ជនជាតឥណ្ឌា ដែលជាជនរងគ្រោះបានបញ្ជាក់ថា ផលិតផលឱសថនោះ ១ ដបមានចំណុះ ២០០មីលីលីត្រ ចំនួនពីរក្នុងតម្លៃ ៤៣.៤០០បាត បើទិញភ្លាមនោះនឹងទទួលបានមួយដបទៀតដោយឥតគិតថ្លៃ។  ...