ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពីសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារៈចាំបាច់ជាច្រើនមុខទៀត ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយ និងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះ លែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពវិញក៏ដោយ។ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញពិនិត្យ មើលទីតាំង ប្រគល់ ទទួលអំណោយ ជាមួយនិងការពិនិត្យអំណោយដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀស សឹក មិនចាំបាច់ទុកយូនោះទេ ។ ជាក់ស្ដែង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ហួត ហៃ និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ...