ជាមួយនឹងជោគជ័យយ៉ាងអស្ចារ្យរបស់កងទ័ពអាមេរិក ដែលបានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្លួនលោកប្រធានាធីបតីវ៉េណេស៊ុយអេឡា លោកដូណាល់ ត្រាំ ហាក់កំពុងតែអង្គុយលើអំនួតកាន់តែខ្ពស់។ លោកត្រាំ បានប្រើសំដីគំរាមដោយផ្ទាល់និងដោយប្រយោល ទៅលើបណ្តាប្រទេសមួយចំនួនទៀត ឲ្យប្រុងប្រៀបខ្លួនប្រយត្ន័ ដូចជា កូឡុំប៊ី គុយបា អ៊ីរ៉ង់ និងជាពិសេសនោះ គឺកោះហ្ក្រូអិនឡង់ដ៍ របស់ដាណឺម៉ាក។ ជាសំដីគំរាម ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងនេះ ទាមទារឲ្យលោកត្រាំ ត្រូវតែឈប់ជាបន្ទាន់។