រដ្ឋាភិបាលក្រុងការ៉ាកាស និងវ៉ាស៊ីនតោន បាន ឈានដល់កិច្ចព្រមព្រៀង មួយ ក្នុងការនាំចេញប្រេងឆៅរបស់វេណេស៊ុយអេឡា ទៅសហរដ្ឋអាមេរិក ក្នុងតម្លៃអតិបរមារហូតដល់ 2 ពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអង្គារ ថា កិច្ចព្រមព្រៀងនេះ គឺជាការចរចាសំខាន់មួយ ដែលនឹង បង្វែរការផ្គត់ផ្គង់ប្រេងចេញពីប្រទេសចិន ខណៈពេលដូចគ្នា ក៏ជួយឲ្យវេណេស៊ុយអេឡា ជៀសវាងការកាត់បន្ថយផលិតកម្មប្រេងកាន់តែធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងនេះ គឺជាសញ្ញាខ្លាំងបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡា កំពុងឆ្លើយតបនឹងការទាមទាររបស់លោកត្រាំ ដែលឲ្យពួកគេ បើកទូលាយឲ្យក្រុមហ៊ុនប្រេងអាមេរិក ចូលរួម ឬបើមិនដូច្នោះទេ នឹងប្រឈមនឹងហានិភ័យនៃ ការចូលរួមយោធាបន្ថែមទៀត។ លោកត្រាំ បាននិយាយថា លោកចង់ឲ្យប្រធានាធិបតីបណ្តោះអាសន្ន ដេលស៊ី រ៉ូដ្រីហ្គេស (Delcy Rodriguez) ផ្តល់ “សិទ្ធិចូលដំណើរការទាំងស្រុង” ដល់សហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជន ក្នុងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា។ វេណេហ្ស៊ុយអេឡា មានប្រេងរាប់លានបារ៉ែល ដែលផ្ទុកលើនាវាដឹកប្រេង និងនៅក្នុងធុងស្តុកទុក ដែលខ្លួនមិនអាចដឹកជញ្ជូនបាន ដោយសារតែការបិទផ្លូវលើការនាំចេញ ដែលដាក់ដោយលោក ត្រាំ ចាប់តាំងពីពាក់កណ្តាលខែធ្នូ។ ការបិទផ្លូវនេះគឺជាផ្នែកមួយនៃការកើនឡើងសម្ពាធរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas ...