ធនាគារកណ្ដាលថៃ បាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំង ការធ្លាក់ចុះសមត្ថភាពប្រកួតប្រជែងយ៉ាងបន្តបន្ទាប់ ខណៈដែលការនាំចេញ ត្រូវបានរំពឹងថា នឹងរងផលប៉ះពាល់អវិជ្ជមានពី ពន្ធនាំចេញរបស់សហរដ្ឋអាមេរិក និង ប្រាក់បាតដែលមានតម្លៃខ្ពស់លើសកម្រិតជាបន្តបន្ទាប់។ ថៃ កំពុងជួបការលំបាកពី រូបិយប័ណ្ណឡើងថ្លៃ, ពន្ធអាមេរិក, បំណុលគ្រួសារខ្ពស់, ជម្លោះតាមព្រំដែនជាមួយកម្ពុជា និង ភាពមិនប្រាកដប្រជាផ្នែកនយោបាយ មុនការបោះឆ្នោតដែលរំពឹងថានឹងប្រព្រឹត្តទៅនៅដើមខែកុម្ភៈ។ ក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយមុនវេទិកាពិភាក្សាគោលនយោបាយ ធនាគារកណ្ដាលថៃ បាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅពាក់កណ្ដាលទីពីរ នៃឆ្នាំមុន ត្រូវបានរំពឹងថា ឈានដល់ 1.3 ភាគរយ ប្រៀបធៀបតាមឆ្នាំ ខណៈដែល ការនាំចេញ បានកើនឡើង 9.1 ភាគរយ ក្នុងអំឡុងពេលនោះ។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងកាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់សរុប (Headline CPI) បានធ្លាក់ចុះ 0.28 ភាគរយ ក្នុងខែធ្នូ ប្រៀបធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ 0.49 ភាគរយ ក្នុងខែមុន ហើយនៅតែស្ថិត ក្រោមគោលដៅអតិផរណារបស់ធនាគារកណ្ដាល ...