លោក Liam Rosenior ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea នៅអង់គ្លេស Premier League កាលពីថ្ងៃអង្គារបន្ទាប់ពីការចាកចេញរបស់លោក Enzo Maresca សញ្ជាតិអ៊ីតាលីកាលពីសប្តាហ៍មុន។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ 41 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2032 ដោយក្លាយជាគ្រូបង្វឹកពេញម៉ោងទី 4 ដែលត្រូវបានតែងតាំងចាប់តាំងពីការចូលកាន់តំណែងរបស់ក្លឹបដែលដឹកនាំដោយជនជាតិអាមេរិក Todd Boehly ក្នុងឆ្នាំ 2022 ។ Rosenior ដែលចាកចេញពីតំណែងរបស់គាត់នៅក្លឹបបារាំង Racing Strasbourg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “ខ្ញុំពិតជាមានចិត្តសប្បាយ និងមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Chelsea” ។ លោក Rosenior កើតនៅទីក្រុងឡុងដ៍ ដែលបានចាប់អាជីពលេងរបស់គាត់រួមមានការលេងនៅក្លឹប Fulham, Hull City និង Brighton and Hove Albion បានមកដឹកនាំក្រុម Strasbourg ក្នុងខែកក្កដា ឆ្នាំ 2024 បន្ទាប់ពីបានធ្វើការហារបង្វឹកនៅ Derby County ជាកន្លែងដែលគាត់ជាជំនួយការរបស់ Wayne ...