ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែមករា បានរាយការណ៍ពីករណីប្រទះឃើញដ្រូនស៊ើបការណ៍របស់ថៃហោះរំលោភចូលដែនអធិបតេយ្យកម្ពុជានៅត្រង់ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង ចន្លោះពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមករា។ តែក្រសួងមហាផ្ទៃកម្ពុជា ពុំទាន់បញ្ចេញប្រតិកម្មអ្វីឡើយចំពោះហេតុការណ៍ដ្រូនស៊ើបការណ៍របស់ថៃ ដែលរំលោភចូលទឹកដីនាពេលថ្មីៗនេះ ដោយគ្រាន់តែអះអាងថា ក្រសួងកំពុងបន្តតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។