ការគំរាមដោយត្រង់ៗ ពីសំណាក់លោកដូណាល់ ត្រាំ មកលើអធិបតេយ្យភាពកោះហ្ក្រូអិនឡង់ដ៍ របស់ដាណឺម៉ាក កំពុងតែធ្វើឲ្យប្រទេសអឺរ៉ុបមានការព្រួយបារម្ភជាខ្លាំង។ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងនៅថ្ងៃទី៦មករាថា លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែពិចារណាលើគ្រប់មធ្យោបាយទាំងអស់ ដើម្បីឈានទៅគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៍ឲ្យបាន ដោយរាប់ទាំងជម្រើសប្រើកម្លាំងទ័ពផងដែរ។ ក្រសួងការបរទេសដាណឺម៉ាក បានឲ្យដឹងថា គេបានស្នើសុំជួបជាមួយភាគីអាេមរិក ឲ្យបានឆាប់បំផុត ដើម្បីនិយាយអំពីការគំរាមនេះ។