សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងលក់សម្ភារៈក្មេងលេងរងការខូចខាត

ភ្នំពេញ៖ ផ្ទះល្វែងលក់សម្ភារៈក្មេងលេងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះល្វែងខាងលេីលក់សម្ភារៈក្មេងលេង(លក់អនឡាញ) មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយទ្រុបចេញពីជាន់ក្រោម ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងអ្នកខ្លះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីមកអន្តរាគមន៍ភ្លាមៗ។ ក្រោយទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងបានចុះមកដល់ទីតាំងកន្លែងកេីតហេតុនិងបាញ់ពន្លត់ដោយគ្រប់គ្រងរលត់ជាស្ថាពរនិងមិនរាលដាលដល់ផ្ទះក្បែងនោះទេ រងការខូចខាតសម្ភារៈមួយចំនួន។ ជំវិញករណគ្រោះអគ្គិភ័យខាងលេី ចំពោះមូលហេតុជាជំហានដំបូលសង្ស័យឆ្លងចរន្តអគ្គិសនី៕ ដោយ៖សុខាសែនជ័យ