ការចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) តាមរយៈការលុកលុយដោយកងកម្លាំងអាមេរិកាំង បានបង្កើតការភ័យព្រួយ និងការថប់អារម្មណ៍យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ ការធ្វើអន្តរាគមន៍ពីយោធាសហរដ្ឋអាមេរិក ដោយបង្ខំចាប់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា ពីបក្សសង្គមនិយម បែបនេះ ត្រូវបានគេមើលឃើញថាជារដ្ឋប្រហារដែលខុសច្បាប់អន្តរជាតិ មិនមានមូលហេតុសមរម្យ និងអាចបង្កអស្ថិរភាពទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ មេដឹកនាំប្រទេសប្រជាធិបតេយ្យ ជាពិសេសក្នុងសហភាពអឺរ៉ុប ចោទសួរអំពីទង្វើសហរដ្ឋអាមេរិក ថាតើសំអាងលើច្បាប់អ្វី? អំពើបែបនេះត្រូវបានចាត់ទុកថាផ្ទុយនឹងបទដ្ឋានអន្តរជាតិ មិនគោរពសិទ្ធិអធិបតេយ្យ និងអាចនាំឲ្យកើតមានស្ថានភាពអនាធិបតេយ្យនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ វាជាគោលនយោបាយដែលកើតចេញពីភាពវឹកវរ ប៉ុន្តែតាមការបញ្ជាក់របស់លោក ដូណាល់ ត្រាំ (Donald Trump) នេះជាពិភពលោកដែលមនុស្សកំពុងរស់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា រង់ចាំការមកដល់របស់កងទ័ពអាមេរិកាំង។ អ្នកច្បាប់ នាយទាហានជាន់ខ្ពស់ អ្នកការទូតអាមេរិកាំង និងអន្តរជាតិ បកស្រាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក បំពានធម្មនុញ្ញសហប្រជាជាតិ មាត្រា២ (៤) ឬប្រការ៤ ដែលចែងថា៖ «រាល់សមាជិកទាំងអស់ គប្បីហាមឃាត់ក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនពីការប្រើកម្លាំងទ័ពប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជភាពនយោបាយនៃរដ្ឋណាមួយ ឬតាមវិធីណាមួយ ដែលមិនស្របនឹងគោលបំណងនៃអង្គការសហប្រជាជាតិ។» ម្យ៉ាងវិញទៀត រដ្ឋធម្មនុញ្ញអាមេរិកាំង មាត្រា១ ប្រការ៨ ចែងថា៖ […] The post មេដឹកនាំប្រទេសប្រជាធិបតេយ្យ ចោទសួរអំពីទង្វើសហរដ្ឋអាមេរិកពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ថាតើសំអាងលើច្បាប់អ្វី? appeared first on The Cambodia Daily Khmer .