ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តចូលរួម សកម្មភាពរបស់អង្គទូត និងបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗនេះ ស្ថានការណ៍ ហាក់ដូចជាកំពុងវិលមករកផ្លូវត្រូវវិញ ដូចបានឆ្លុះបញ្ចាំងដោយការសម្រេចបាននូវសមិទ្ធផលផ្នែក ការទូតសំខាន់ៗ ដែលរួមមានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ កិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា-ថៃ នាថ្ងៃទី ២៧ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ច ពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំ ខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតី ឡើងវិញ ក្នុងនោះរួមមានបទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ...