ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ដ​ លេីផ្លូវល្បឿន​លឿន​ ស្លាប់១​ របួសធ្ងន់៣

ខេត្តកំពង់ស្ពឺ÷នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ម៉ោង ២២និង២០នាទី នៅលើផ្លូវល្បឿនលឿនគីឡូម៉ែត្រលេខ ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណេីរក្នុងរថយន្ដចំនួន៤នាក់ ស្រី២នាក់÷        ១-ឈ្មោះ TiTin  ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខ​E2025​620 ស្លាប់នៅកន្លែងកេីតហេតុ។        ២-ឈ្មោះ Ferdiansyah ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខX7286830 (របួសធ្ងន់)។         ៣-ឈ្មោះ Qeila ...