ភ្នំពេញ៖ តំណាងស្ថានទូតអាម៉េរិក និង សាធារណរដ្ឋកូរ៉េ បានស្កាត់ជួបគ្នា និងបានពិភាក្សាអំពីរបៀបដែលអាម៉េរិក និងកូរ៉េ កំពុងសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ លោកស្រីភារធារី Bridgette L. Walker បានចូលរួមអបអរសាទរចំពោះ លោក Changyong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកបានថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។លោកស្រី មានសេចក្តីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ជាផ្លូវការ ចំពោះលោកឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មី។ បើតាមលោកស្រីភារធារី Bridgette L. Walker ក្នុងជំនួបនោះ ភាគីទាំងពីរបាន ពិភាក្សាអំពីរបៀបដែលអាម៉េរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងវិបុលភាពទៅវិញទៅមក។ លោកស្រីសង្កត់ធ្ងន់ថា “យើងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីររបស់យើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា”៕ដោយ៖តារា