ក្រសួង ការពារជាតិចិន ៖ប្រទេសនិង ប្រជាជនដែល ស្រឡាញ់សន្តិភាព គួរតែរួមគ្នា ការពារ របៀបរៀបរយ អន្តរជាតិ បន្ទាប់ពីសង្គ្រាម លោកលើកទីពីរ

អន្តរជាតិ ៖ ព្រឹកថ្ងៃទី៨ ខែមករា លោក វរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យ ក្រសួងការពារ ជាតិចិន បាន ប្រកាស ដំណឹងអំពី បញ្ហា ពាក់ព័ន្ធ យោធា នៅ ពេលថ្មីៗ កន្លងទៅនេះ ។ មាន ការលើកសំណួរថា មន្ត្រីរដ្ឋាភិបាល ជប៉ុនបាន និយាយ ថា ការដែល ភាគីជប៉ុនគិត ពិចារណា អភិវឌ្ឍ អាវុធនុយក្លេអ៊ែរ មិនមែនមិន ទទួលខុស ត្រូវនោះទេ ហើយមិន ច្រានចោល លទ្ធភាព ដែល បញ្ជា ទិញ នាវាមុជទឹក ដើរដោយ ថាមពល នុយក្លេអ៊ែរ ផងដែរ ។ តើភាគីចិន មាន ការអធិប្បាយ យ៉ាងណាចំពោះ ករណីនេះ? លោក Zhang Xiaogang ...