អន្តរជាតិ៖ បើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN បាននិយាយថា យោងតាមសារព័ត៌មានបរទេសនានា តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានដាក់លក់ផ្ទះនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយកំពុងរៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ដែលរួមមានប្រទេសកម្ពុជា ជាទីដែលលោកស្រីមានសញ្ជាតិខ្មែរស្រាប់។ ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់ Page Six ដែលជាកាសែតតាមដានរឿងរាវរបស់តារា ថាតារាសម្តែង និងជាអ្នកដឹកនាំរឿង ហើយក៏សប្បុរសជនវ័យ ៥១ឆ្នាំរូបនេះ បានលក់ផ្ទះដ៏ស្កឹមស្កៃ Cecil B. DeMille តម្លៃ ២៥លានដុល្លារ ដែលលោកស្រីបានរស់នៅតាំងតែពីឆ្នាំ ២០១៦ ហើយក៏បានរកអ្នកទិញដោយស្ងាត់ៗផងដែរ។ សារព័ត៌មានកម្សាន្តអាមេរិក People បានដកស្រង់ប្រភពមួយដោយបញ្ជាក់ថា «លោកស្រី កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នាឆ្នាំថ្មីនេះ»។ ប្រភពដដែលបានបន្ថែមថា លោកស្រី Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយមករស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។ បើតាម Page Six លោកស្រី នឹងបើកហាងលក់សម្លៀកបំពាក់យីហោស្រីផ្ទាល់ខ្លួន គឺ ...