ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិបេសកកម្មការទូត ពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលាកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ។ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានសម្តែងការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់នានា ដែល ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានខិតខំប្រឹងប្រែងនិងសម្រេចបាននាពេលកន្លងមក ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកនិងលើកកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ បក្ស ធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយបាននាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានិងឡាវ ជាអ្នកជិតខាងល្អ ជាមិត្តដ៏ជិតសិ្នទ្ធ ប្រៀបដូចបងប្អូន ឬដន្លងនឹងគ្នា ដែលតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ។ មិត្តភាពប្រទេសទាំងពីរត្រូវបានបន្តលើកកម្ពស់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ឈរលើស្មារតីសាមគ្គីភាពយូរអង្វែង ដោយមានការជឿជាក់ យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ...