តុលាការ​សិង្ហបុរី បដិសេធ​ពាក្យ​ស្នើសុំ​បើក​ប្រាក់​ដោយ​បុគ្គលិក​របស់​ឧកញ៉ា ចេន ហ្ស៊ី ពី​ធនាគារ​នៅ​សិង្ហបុរី

ក្រសួង​មហាផ្ទៃ អះអាង​ថា មហាសេដ្ឋី​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Vincent Chen Zhi) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​ទ្រង់ទ្រាយ​ធំ ការ​លាង​លុយ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងៗ​រួម​ជាមួយ​បក្ខពួក​ពីរ​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​ចិន ហើយ។ ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា ផ្អែក​តាម​សំណើ​អាជ្ញាធរ​ចិន សមត្ថកិច្ច​ប្រទេស​កម្ពុជា បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចិន ៣​នាក់ មាន​ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និង​ឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ដើម្បី​បញ្ជូន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន វិញ ក្រោម​ការ​សហការ​រវាង​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ។ ប្រភព​ដដែល​អះអាង​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ បន្ទាប់ពី​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ចិន បាន​សហការ​គ្នា​ស៊ើបអង្កេត​រួម​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក។ ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា […] The post តុលាការ​សិង្ហបុរី បដិសេធ​ពាក្យ​ស្នើសុំ​បើក​ប្រាក់​ដោយ​បុគ្គលិក​របស់​ឧកញ៉ា ចេន ហ្ស៊ី ពី​ធនាគារ​នៅ​សិង្ហបុរី appeared first on The Cambodia Daily Khmer .