មេដឹកនាំបក្សប្រឆាំងដ៏សំខាន់នៃប្រទេសវេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado សច្ចាថានឹងត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់បំផុត ខណៈអ្នកស្រីបានកោតសរសើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូងមួយនេះកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News អ្នកស្រី Corina Machado បានបញ្ជាក់ថា អ្នកស្រីជឿជាក់ថាការផ្លាស់ប្ដូរនេះគួរតែបន្តទៅមុខទៀត មិនចប់ត្រឹមចាប់ខ្លួនលោក ម៉ាឌូរ៉ូ នោះទេ បើទោះជាប្រជាជនវេណេហ្ស៊ុយអេឡា ចាត់ទុកជាជោគជ័យក៏ដោយ។ តាមអ្នកស្រីមេបក្សប្រឆាំងដ៏មានឥទ្ធិពល ជាជ័យលាភីណូបែលសន្តិភាព ប្រជាជនវេណេហ្ស៊ុយអេឡា គឺជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤ យ៉ាងភ្លូកទឹកភ្លូកដី ហើយនៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ យើងនឹងឈ្នះជាង ៩០% នៃសន្លឹកឆ្នោត តែត្រូវបានលោក ម៉ាឌូរ៉ូ ប្លន់ជ័យជម្នះពីបក្សប្រឆាំង។ អ្នកស្រី Corina Machado វ័យ ៥៨ឆ្នាំ ដែលបានគេចខ្លួនចេញពីប្រទេសកាលពីខែធ្នូ ឆ្នាំទៅមិញនេះ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព ជាលើកដំបូងដែលអ្នកស្រីទៅក្រៅប្រទេស។ អ្នកស្រីថាអ្នកស្រីមិនបានជជែកជាមួយលោក ត្រាំ ទេចាប់តាំងពីខែតុលា មកនោះ។ […] The post មេបក្សប្រឆាំងនៃប្រទេសវេណេហ្ស៊ុយអេឡា សច្ចាថាត្រឡប់ទៅស្រុកវិញ ខណៈលោក ម៉ាឌូរ៉ូ ឡើងសវនាការនៅក្រុងញូវយ៉ក appeared first on The Cambodia Daily Khmer .