នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដោយ​ប្រើ​ឃ្លា​ទន្ទេញ​ចាំ​មាត់​ថា​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​វីរភាព​យុទ្ធជន​ដែល​បាន​ពលី​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​ខ្មៅ​ងងឹត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​អតីតកាល។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ឬ​ទិវា​ដឹងគុណ ៧​មករា ជា​ថ្ងៃ​កំណើត​ទី​ពីរ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​នូវ​មហា​វីរភាព​ដឹងគុណ​ការ​តស៊ូ​នៃ​យុវជន​ជំនាន់​មុន ដែល​បាន​បន្សល់​ទុក​មរតក​នៃ​ជីវិត​ប្រជាជន​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ថ្ងៃ​៧​មករា សម្រាប់​ខ្មែរ​មួយ​ភាគ​ធំ ក៏​ជា​ថ្ងៃ​ទ័ព​បរទេស​យៀកណាម ចំនួន ២​សែន​នាក់ វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ទឹកដី​ខ្មែរ​នា​ឆ្នាំ​១៩៧៩ ដែរ ដែល​ជា​ថ្ងៃ​ប្រទេស​ជាង ១០០ ថ្កោលទោស​រដ្ឋការ​កុម្មុយនីស្ត​ក្រុង​ហាណូយ នៅ​អង្គការ​សហប្រជាជាតិ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា សព្វថ្ងៃ​នេះ កម្ពុជា​ត្រូវ​បាន​បរទេស​ស្គាល់​មិន​ត្រឹមតែ​ជា​វាល​ពិឃាត​ដែល​បាន​កើតមាន​ក្នុង​របប​ខ្មៅ​ងងឹត​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ស្គាល់​កម្ពុជា ជា​រដ្ឋ​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ជា​ទី​មនោរម្យ​សម្រាប់​មនុស្ស​ផង​គ្នា​ថែមទៀត។ គួរ​បញ្ជាក់​ដែរ​ថា របប​ខ្មៅ​ងងឹត​នោះ បាន​រស់រាន​មាន​ជីវិត​រហូត​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង បំប៉ន បីបាច់​រក្សា បង្ហាត់​ហ្វឹកហ្វឺន​ពី​ទ័ព​ព្រៃ​យៀកណាម​ខាងជើង-យៀកកុង ដែល​ឪពុក​របស់​លោក​បាន​ចូល​ដៃ​រួម​ចំណែក​តស៊ូ​ជាមួយ​នៅ​ក្នុង​ព្រៃ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ខ្មែរ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន […] The post នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ appeared first on The Cambodia Daily Khmer .