ខេត្តត្បូងឃ្មុំ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនចំនួន០៥នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់។ ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥០,០០០$។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៉ិន រដ្ឋា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ...