តារាឆ្នើមរបស់ក្លឹប Barcelonaកីឡាករ Lamine Yamal បានទទួលកាដូជានាឡិកាដ៏កម្រមួយនៅឯកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃ ដែលជានាឡិកាត្រូវបានផលិតមានចំនួនកំណត់លក់លើពិភពលោកមានត្រឹមតែ 18 គ្រឿងប៉ុណ្ណោះ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ 18 ឆ្នាំរូបនេះត្រូវបានផ្តល់កិត្តិយសនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2025 ជាមួយនឹងទាំងពានរង្វាន់ Best Forward of the Year និងពានរង្វាន់ Maradona ដែលក្រោយមកត្រូវបានអមដោយ នាឡិកាJacob & Co. Bugatti Tourbillon Baguette តម្លៃចំនួន 400,000 ដុល្លារអាមេរិក។ នាឡិកាដៃនេះគឺជាលទ្ធផលនៃកិច្ចសហការដ៏ល្បីរវាងអ្នកផលិតគ្រឿងអលង្ការអាមេរិក និងក្រុមហ៊ុនផលិតនាឡិកា Jacob & Co និងក្រុមហ៊ុនផលិតរថយន្តទំនើប Bugatti ។ ការរចនានាឡិកានេះឆ្លុះបញ្ចាំងពីវិស្វកម្មនៃរថយន្តទំនើបដែលមានរាងស្វ៊ែរចំនួនបីនៅផ្នែកខាងលើ និងផ្នែកខាងក្រោមដែលបំផុសគំនិតដោយម៉ាស៊ីន 8.0 L V16 របស់ Bugatti ។ ផលិតពីមាសស 18 ...