ខណ្ឌរដ្ឋបាលជលផលក្រចេះ បង្ក្រាបបទល្មើសនេសាទបាន ៦១ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៦ករណី នៅក្នុងឆ្នាំ២០២៥

ខេត្តក្រចេះ៖ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារលើគ្រប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបទល្មើសនេសាទចំនួន ៣៤លើក ដោយបង្ក្រាបបានចំនួន ៦១ករណី និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៦ករណី។ បើតាមការបញ្ជាក់ពីមន្ទីរកសិកម្មខេត្តក្រចេះ បានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្រុមឆ្នាំទន្លេ សហគមន៍នេសាទ និងស្ថាប័នពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែននេសាទ តាមបណ្តាក្រុង/ស្រុក និងដែននេសាទក្នុងតំបន់ អភិរក្សផ្សោត និងជីវចម្រុះជលផលជាប្រចាំ។ ដោយសមត្ថកិច្ចចម្រុះបានបង្ក្រាប និងធ្វើការរុះរើ និងបំផ្លាញចោលនូវវត្ថុតាងបទល្មើសនេសាទ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៥៧ខ្សែ ប្រវែង ១៤,០១០ម៉ែត្រ លូស្បៃមុង ១៧៩មាត់លូ របាំងសាច់អួននីឡុង ២០ខ្សែ ប្រវែង ២,២៨០ម៉ែត្រ លបសាច់អួននីឡុងចំនួន ៣៣គ្រឿង មងពាំងព្រែកបាង ៣កន្លែងមានប្រវែង ៥០ម៉ែត្រ របាំងព្រួលឫស្សីទាំងអួតព្រែក ២កន្លែង ព្រួលឫស្សីប្រវែង ៥៥ម៉ែត្រ ស្មើនឹង ...