យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលចូលក្រោមរថយន្តបណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ​÷នៅថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៦​ វេលា​ម៉ោង​២២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូនិងរថយន្ត​ កេីតឡេីងលើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៦១-​៦២) ស្ថិតនៅភូមិអន្លង់ថ្លឹង​ ឃុំមហាសាំង ស្រុកភ្នំស្រួចបណ្ដាលឱ្យអ្នកបេីកបរម៉ូតូ ម៉ាកSCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1MB-3275ឈ្មោះ មិន ភារដ្ឋ​ ភេទប្រុស អាយុ​២៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរី​វន្ត ស្រុក​ភ្នំស្រួច​ ស្លាប់ភ្លាមៗ​ នៅ​កន្លែងកេីតហេតុ។  តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលដែលបានចុះ​ដល់ ទីកើតហេតុបានឲ្យដឹងថា ម៉ូតូបេីកបរពីទិសខាងកើត​ឆ្ពោះទៅទិសខាងលិច ។ លុះមក​ដល់ចំណុចខាងលើ បានរេទៅខាងឆ្វេងដៃរួចទៅបុករថយន្ត១​គ្រឿង ម៉ាក​MITSUBISHI  SUPER GR​EAT ពណ៌ស ពាក់ផ្លាកលេខ  ព្រះសីហនុ​3A-​9037 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ​4A-​9​037​ ដែលបេីកបរក្នុងទិស ដៅបញ្រ្ចាសគ្នា​ បណ្ដាលឱ្យម៉ូតូចូលក្រោមឡានតែម្ដង​។ ក្រោយហេតុការណ៍​ អ្នកបេីកបររថយន្តបានចុះរត់គេចដោយសារតែមរណៈភាពឬគ្រោះថ្នាក់របស់អ្នកបេីកម៉ូតូមិនដឹងថាយ៉ាងណា។  ចំពោះវត្ថុតាងរថយន្តនិង​ម៉ូតូ ទាំងពីរ​គ្រឿង ខាងលើ​សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បី​រង់ចាំដោះស្រាយតាមនីតិវិធី៕