សុខភាពភ្ជាប់មិត្តភាព៖ សង្គមស៊ីវិលកម្ពុជា-ចិននាំការព្យាបាលបែបបុរាណចិនមកដល់ភូមិតានន

ភូមិតានន ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបុរាណចិនដែលជាក្រុមទី៤មកបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានចុះអនុវត្តសកម្មភាពមនុស្សធម៌ដោយផ្តល់សេវាពិនិត្យ និងពិគ្រោះសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមការគាំទ្រនិងសហការពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងជួយបន្ថែមការយល់ដឹងអំពីការថែទាំសុខភាពប្រចាំថ្ងៃ។ លោក ណុប ទូច មេឃុំដូងបានថ្លែងថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះទទួលបានការចូលរួមយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិតានននិយាយដោយឡែក នៅក្នុងឃុំដូងនិយាយរួម ដោយបានមកទទួលសេវាពិនិត្យសុខភាពទូទៅ ពិនិត្យសម្ពាធឈាម ពិនិត្យជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារ ព្រមទាំងទទួលការពិគ្រោះ និងណែនាំអំពីការព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ហើយក្នុងនាមលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងប្រជាជននៅឃុំដូង លោកមេឃុំក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលសម្រាប់ការសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នាថ្ងៃនេះផងដែរ។ លោកស្រី ចាង យៀន (Zhang Yan) ប្រធានក្រុមគ្រូពេទ្យបុរាណចិន បានគូសបញ្ជាក់ថា ការពិនិត្យព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនជូនដល់ប្រជាជនក្នុងភូមិតាននដែលមកពិនិត្យសុខភាពចំនួន១៧០រូប រួមមាន ការចាប់ជីពចរ ការវាយតម្លៃសុខភាពតាមសភាពរាងកាយ ការណែនាំអំពីអាហារូបត្ថម្ភ ការថែរក្សាសុខភាពតាមស្ថានភាពអាកាសធាតុ និងការកែសម្រួលរបៀបរស់នៅឱ្យសមស្រប ដើម្បីជួយបង្ការជំងឺ និងរក្សាសុខភាពឱ្យមានស្ថិរភាពក្នុងរយៈពេលវែង។ លោកស្រី ...