អាមេរិក៖ បាតុកម្មផ្ទុះច្រើនឡើងៗ ​ក្រោយប៉ូលិសអន្តោប្រវេសន៍បាញ់នារីម្នាក់ស្លាប់នៅ Minneapolis

នៅសហរដ្ឋអាមេរិក មនុស្ស​ច្រើន​ពាន់​នាក់ ជួប​ជុំគ្នានៅថ្ងៃ​សៅរ៍​និង​បន្ត​ប្រផ្តុំគ្នាទៀត​នៅថ្ងៃអាទិត្យ​ទី​១១មករា ដើម្បីសម្តែងមតិ​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ដូណាល់ ត្រាំ ហើយរិះគន់​ចំណាត់​ការ​របស់​ប៉ូលិសអន្តោប្រវេសន៍ (ICE)។ ក្រុម​បាតុករ​អំពាវនាវ​ឲ្យបន្ត​​ធ្វើ​បាតុកម្ម​ទូទាំង​ផ្ទៃប្រទេស។​ កំហឹង​បាតុករអាមេរិក ​ផ្ទុះ​​​ឡើង កាន់តែច្រើន​ទៅៗ ចាប់ពីថ្ងៃ​ពុធ ទី​៧មករា មក ព្រោះតែ​ ​​ប៉ូលិស​អន្តោប្រវេសន៍​ បាន​បាញ់សម្លាញ់​នារីម្នាក់ ក្នុង​ពេល​ប្រតិបត្តិការតាម​ដងផ្លូវ​ នៅក្រុង Minneapolis​។ ​​