ខេត្តសៀមរាប៖ រួតបាកាណ ឬកំពូលប្រាសាទអង្គរវត្ដ ដែលជាទីដ្ឋានគេជឿថា មានបារមីសក្តិសិទ្ធិ និងមានអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជានោះ នៅតែកំណត់ឱ្យឡើងទៅទស្សនាម្ដងមួយរយនាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ដោយក្នុងមួយថ្ងៃមានអ្នកឡើងទៅទស្សនាប្រមាណ៥០០០នាក់។ បើតាមប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក សេង សុធារ៉ា បានមានប្រសាសន៍ថាជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង ។លោក បន្ដថា កំពូលប្រាសប្រាសាទអង្គរវត្ដ ជាទីឋានខ្ពស់ ដែលមានអ្នកទេសចរគ្រប់ជាតិសាសន៍ទៅទស្សនាជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃប្រមាណពី៤ពាន់ទៅ៥ពាន់នាក់ ប៉ុន្ដែការឡើងទៅទស្សនាបានកំណត់ក្នុងមួយវគ្គៗ១០០នាក់ ក្នុងរយៈពេលពី១០ទៅ១៥នាទី ព្រោះជាទីឋានដែលខ្ពស់ និងតូចចង្អៀត និងដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ប៉ុន្ដែសម្រាប់ថ្ងៃសិល មិនត្រូវបានឱ្យឡើងទៅទស្សនានោះទេ ដើម្បីទុកពេលវេលាឱ្យក្រុមការងារសម្អាតបរិស្ថាន និងពួកគាត់មានពេលសម្រាក។លោកបានបន្ដថា រួតបាកាណនេះ ជាទីកន្លែងបានគយគន់ទេសភាពព្រៃព្រឹក្សាពីខាងលើប្រាសាទ ។ លោកបន្ដថា ភ្ញៀវទេសចរចូលចិត្ដការទស្សនានៅទីឋានខ្ពស់ មិនមែនមានតែនៅរួតបាកាណនេះទេ គឺនៅប្រាសាទបាខែង និងប្រាសាទបាពួន ផងដែរ ។ សូមបញ្ជាក់ថា រួតបាកាណជាកន្លែងដែលគេជឿថា មានបារមីសក្តិសិទ្ធិ ដែលអ្នកទេសចរគ្រប់ជាតិសាសន៍ឡើងទៅទស្សនា និងគោរពបូជា។ រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ ...