នគរបាលស្រុកសំរោងទងមិនបង្អង់យូរបេីកប្រតិបត្តិការបង្រ្កាបក្រុមអ្នកញៀនជល់មាន់ភ្នាល់ដាក់លុយកក្រេីកខេត្ដ

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្តតាមបញ្ជាដឹកនាំរប​ស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ​ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរ​បាល​ស្រុក​ បេីកប្រតិបត្ដិការបង្រ្កាបល្បែងសុីសង​ ជល់មាន់ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង។ នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែង​បាន​ ១៩នាក់​ ក្នុងនោះមាន​ ឈ្មោះភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំនៅ​ភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពជម្ងឺឡេីងស​ម្ពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំព​ង់ស្ពឺ​ ចំណែក១៨នាក់ផ្សេងទៀតបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីបំពេញ​នីតិវិ​ធី​ ។  ក្រុមអ្នកលេងមាន(១)-ឈ្មោះ​ ថោង វិរះ ភេទប្រុស អាយុ​ ៤១ឆ្នាំ​-(២)ឈ្មោះយឹង លីនដា ភេទប្រុ​ស អាយុ៤០ឆ្នាំ​- (៣)ឈ្មោះឡាំ ចន្ធូរ ភេ​ទប្រុស អាយុ៣២ឆ្នាំ​  (៤)ឈ្មោះម៉ៅ រិនភេទប្រុស អាយុ៦២ឆ្នាំ​-(៥)ឈ្មោះវង សូវង្ស ភេទ ប្រុស អាយុ ៣៣ឆ្នាំ​,(៦)-ឈ្មោះយឹម សំណាង ភេទ ...