បុរសជនជាតិចិនម្នាក់ បេីករថយន្ដស៊េរីទំនើប Rolls Royce ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងបើកបរដោយជនជាតិចិនក្នុងល្បឿនលឿនស្រាប់តែទេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់ចំនួន២កង់ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលា ម៉ោង១០:១០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី (មុខក្រសួង ការពារជាតិ ) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។  ​     បេីតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royceមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2CB-2728 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន២កង់ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណាំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរអ្នកបើករថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ​    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយក្នុងពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ