ខេត្តបាត់ដំបង ៖ អនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០ នាទី នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងប្ញស្សី បានចុះអនុវត្តដីកាចំនួន ២ដីកា៖ ១-ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣០៩ ត.ព្រ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ របស់លោក/លោកស្រី ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ចក់ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ...