ក្នុងមួយឆ្នាំខេត្តក្រចេះ ដែលជាប់ដងទន្លេ​មេគង្គ​ទទួលបានទិន្នផល​​ត្រីប្រមាណ ៥ ពាន់តោន

ខេត្តក្រចេះ៖​ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥​ បានបង្ហាញថា​ ទិន្នផលផលត្រីសរុបប្រមាណជា ៥ ៣២៩ តោន ខេត្តក្រចេះទទួលបានពីការនេសាទដោយឧបករណ៍ជាលក្ខណៈគ្រួសារ មានចំនួន ៣ ៨០០ តោន និងផលត្រីចិញ្ចឹមចំនួន ១ ៥២៩ តោន នៅក្នុងឆ្នាំ២០២៥។ ​ ចំពោះប្រភេទត្រីចិញ្ចឹម ក្នុងនោះចិញ្ចឹមតាមស្រះមាន​ចំនួន ៥៨៥ តោន ដែល​ជាប្រភេទត្រីប្រា ត្រីពោ ឆ្អិន ត្រីអណ្តែង ត្រីកាបចិន ត្រីទីឡាព្យា ត្រីឆ្ការ និងចិញ្ចឹមតាមបែបាន​ចំនួន ៩៤៤ តោន ជាប្រភេទត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីកែ ត្រីខ្សា និងត្រីឆ្ការ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្តល់បច្ចេកទេសការចិញ្ចឹមត្រីបង្កងចំនួន ២៨ វគ្គ និងមានសហគមន៍នេសាទសរុប ៦៨ សហគមន៍ ក្នុងនោះសហគមន៍បានចុះបញ្ជីចំនួន ៦៥ សហគមន៍ និងមិនទាន់បានចុះបញ្ជីចំនួន ៣ សហគមន៍ ...