អន្តរជាតិ ៖ យោងតាមស្ថិតិរបស់ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកចេញ-ចូលខេត្តHei longjiang ឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមករាឆ្នាំនេះ ចំនួនភ្ញៀវទេសចរចេញ-ចូលដែននៅច្រកHei longjiangលើសពី ៩១០០០ នាក់ ដែលកើនឡើង ៤៣,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ តាមការឱ្យដឹងពីប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកចេញ-ចូលដែនក្រុងហាប៊ីនឱ្យដឹងថា អាកាសយានដ្ឋានហាប៊ីនថ្មីៗនេះបានបន្ថែមជើងហោះហើរអន្តរជាតិថ្មីចំនួនបួនខ្សែគឺពីទីក្រុងហាប៊ីនទៅកាន់ទីក្រុងហូជីមិញ និងហាណូយ នៃប្រទេស វៀតណាម ទីក្រុងបាងកកនៃប្រទេស ថៃ និងទីក្រុងគូឡាឡាំពួនៃប្រទេស ម៉ាឡេស៊ី ដោយបង្កើនជើងហោះហើរដឹកអ្នកដំណើរពីចំនួន ៨៧ជើងដល់ទៅ១១៨ជើងក្នុងមួយសប្តាហ៍។ ចាប់តាំងពីចូលឆ្នាំ២០២៦មកលំហូរអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែននោះបានកើនឡើងជាង ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕ ប្រភព ៖ (CCFR)