រយៈពេល១២ខែ ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦ពាន់លានដុល្លារ កើនឡើង ៣.៧២%

ភ្នំពេញ​៖​ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បានបង្ហាញថា​ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-ធ្នូ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦ពាន់លានដុល្លារ កើនឡើង ៣.៧២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រយៈពេល១២ខែកន្លងទៅនេះ ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ០.៨២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បើតាមរបាយការណ៍ រយៈពេល១២ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាស៊ានក្នុងទឹកប្រាក់ប្រមាណ ៥,៦ ពាន់លានដុល្លារ កើនឡើង ៩.៨៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១០,៦ ពាន់លានដុល្លារ កើនឡើង ០.៧៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រយៈពេល១២ខែកន្លងទៅនេះ ទីផ្សារសំខាន់ៗប្រចាំអាស៊ានដែលកម្ពុជានាំចេញទំនិញច្រើនជាងគេគឺវៀតណាម ក្នុងទឹកប្រាក់ប្រមាណ ៣,៧ ពាន់លានដុល្លារ កើនឡើង ០.៨២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ បន្ទាប់មកមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ ឡាវ និង មីយ៉ាន់ម៉ា។ សូមជម្រាបជូនថា​ ចំពោះ​មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា ...