រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅក្រុងបាវិត បានផ្តល់ការងារជាង ៦០០កន្លែង​ បន្ទាប់ពីដាក់ឱ្យដំណើរការផ្លូវការ ក្រោយសាងសង់រយៈពេលមួយឆ្នាំជាមួយទុនវិនិយោគជិត២០០លានដុល្លារ

ខេត្ត​ស្វាយរៀង៖ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ២០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស សុដានី អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្វាយរៀង ភ្ញៀវកិត្តិយស និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។ ការកៀរវិនយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជា គឺជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ...