អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មិនត្រឹមតែជាសមិទ្ធផលរូបវន្តដែលឆ្លងកាត់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពានយុទ្ធសាស្ត្រ” ដ៏សំខាន់បំផុតមួយ ដែលបានផ្លាស់ប្តូរមុខមាត់តំបន់ភូមិភាគកណ្តាល និងភូមិភាគឦសាននៃប្រទេសកម្ពុជា។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន មានប្រវែង ១ពាន់ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងតាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ លោកបានបន្តថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កំពុងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។  លោក បានបន្តទៀតថា ស្ពាននេះ គឺជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺជាកម្លាំងចលករដ៏មានឥទ្ធិពលដែលជំរុញឱ្យវិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង។ វាបានលុបបំបាត់របាំងភូមិសាស្ត្រ និងតភ្ជាប់បេះដូងប្រជាជននៃខេត្តទាំងពីរឱ្យនៅជិតគ្នា ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សូមជម្រាបថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ ...