ភ្នំពេញ ៖ បុរសម្នាក់ដែលស្លាប់នៅក្នុងដីឡូត៌១កន្លែងស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្មេងៗបង្ហោះខ្លែងប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ តាមរបាយការណ៍នគរបាលបានឲ្យដឹងថា បុរសរងគ្រោះខាងលើឈ្មោះ សុវណ្ណ រ៉ា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខ របរកម្មករឃ្លាំងឥដ្ឋការ៉ូ ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសនេះស្លាប់ដោយឃាតកម្មវាយសម្លាប់ បង្កឡើងដោយជនមិនស្គាល់មុខ និងមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុក្រុមឃាតករទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។ ចំណែកមូលហេតុដែលនាំឲ្យក្រុមឃាតករវាយសម្លាប់បុរសនេះពុំទាន់ដឹងថាផ្ដើមចេញពីរឿងអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ ។ ដោយឡែកសម្ភារៈរបស់ជនរងគ្រោះមួយចំនួនមិនបានបាត់បង់នោះទេ ហើយនគរបាលបានដកហូតយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយកទៅទុក ដាក់ និងប្រើប្រាស់តាមតម្រូវការនៅពេលក្រោយ ។ សម្ភារៈទាំងនោះរួមមាន ម៉ូតូ០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1KA-5220 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកូពី១សន្លឹក ,ប័ណ្ណចាក់វ៉ាក់សាំង១សន្លឹក , ប្រាក់ចំនួន ...