ភ្នំពេញ៖ ធុងសំរាមចំនួន១០០ធុងត្រូវបានសប្បុរសជនផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសោភណភាព អនាម័យ និងបរិស្ថានស្អាតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីប្រគល់ទទួលអំណោយរបស់សប្បុរសជននេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកឆាយ វីរៈ និងលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងសប្បុរសជនមកពីក្រុមហ៊ុនវឌ្ឍនៈ នៅទីតាំងសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក ឆាយ វីរៈ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈដែលបាននាំយកធុងសំរាមមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណង បរិស្ថានស្អាត ការរស់នៅមានអនាម័យល្អ ។ សូមបញ្ជាក់ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចុះពិនិនិត្យមើលធុងសំរាមចំនួន១០០ធុងនេះ ដើម្បីកំណត់ឱ្យមន្ដ្រីជំនាញដឹកយកទៅដាក់តាមគោលដៅដែលបានកំណត់ផងដែរ។ ធុងសំរាមទាំង១០០ធុងជាអំណោយរបស់សប្បុរសជននេះនឹងយកទៅដាក់នៅតាមមាត់ទន្លេ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមាន សោភណភាព អនាម័យ និងបរិស្ថានស្អាត ។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ សប្បុរសជន Khmer Beverages ក៏បានប្រគល់ធុងសំរាមចំនួន៣០០ធុងជូនរដ្ឋបាលរាជធានីភ្នំពេញម្តងរួចហើយដែរ ក្នុងគោលបំណងរួមគ្នាដើម្បីធ្វើឱ្យរាជធានីភ្នំពេញរបស់យើងមានអនាម័យ ...