នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍និងពិភាក្សាការងារជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នាបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ នាយឧត្ដមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ជ្រាបអំពីប្រវត្តិខ្លះៗនៃការងារបណ្តុះបណ្តាលជាមួយស្ថាប័ននានានៅសាធារណរដ្ឋឥណ្ឌា រវាងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ផងដែរ។ ជាបន្ត នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ជ្រាបដែរថា នៅឆ្នាំ២០២៥ កន្លងមកនេះ ស្ថានទូតឥណ្ឌា បានជួយសម្របសម្រួលក្នុងការចាត់បញ្ជូនគ្រូនគរបាលជាតិនៃបណ្ឌិត្យសភា ចំនួន៤នាក់ ចូលរួមវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យរ៉ាស់ស្រ្ទីយ៉ារ័កហ្សា នៃសាធារណរដ្ឋឥណ្ឌា ស្តីពី៖ ទី១- «ការទប់ស្កាត់ការគំរាមកំហែងនៃការជួញដូរមនុស្ស» ទី២- «បច្ចេកទេសក្នុងការកំណត់អត្តសញ្ញាណជនល្មើស» និង ទី៣-«ការអប់រំកែប្រែនិងការស្តារនីតិសម្បទា ជនល្មើស»។ នៅឆ្នាំ២០២៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជានិងសាកលវិទ្យាល័យរ៉ាស់ស្រ្ទីយ៉ារ័កហ្សា នឹងបើកវគ្គបណ្តុះបណ្តាលផ្ទាល់និងអនឡាញ រួមមាន៖ – វគ្គបណ្តុះបណ្តាលផ្ទាល់ ស្តីពី ...