ប្រធានធនាគារកណ្តាលអាមេរិក លោក ចេរូម ផៅវែល បានប្រកាសថា ក្រសួងយុត្តិធម៌អាមេរិក ឋិតក្រោមបង្គាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកោះហៅរូបលោកឲ្យចូលបំភ្លឺ និងអាចឈានទៅធ្វើការចោទប្រកាន់ផ្លូវច្បាប់ទៀតផង។ ការរងសម្ពាធនេះ ក៏ព្រោះតែប្រធានធនាគារកណ្តាលអាមេរិក មិនព្រមធ្វើតាមសំណើរបស់លោក ត្រាំ ជុំវិញការបន្ថយអត្រាការប្រាក់។ ដំណឹងនេះ បានធ្វើឲ្យតម្លៃមាសនិងប្រាក់ឡើងថ្លៃខ្ពស់។